Saturday, October 22, 2016

"ថ្មពួកដួងចិត្ត" ច្រៀងដោយៈ លោក រាជ គារ៉ា (អ្នកបាត់ដំបង)
សរសេរអត្ថបទដោយ: លោក សា ចាន់រ៉ាត់ (អ្នកបន្ទាយមានជ័យ)
រចនារូបភាពដោយ: លោក ហេង ពៅ (អ្នកត្បូងឃ្មុំ)
ដោយសារអនុស្សាវរីយ៍ក្នុងអតីតកាល បណ្តាលឱ្យដួងចិត្តខ្ញុំចេះ
តែនឹករលឹកដល់ទឹកដីនៃភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ ដែលជាមាតុភូមិកំណើតរបស់(សា ចាន់រ៉ាត់)ខ្ញុំ។
មានបងប្អូនខ្លះបានលួចសួរខ្ញុំថា "មានធ្លាប់ខកស្នេហ៍នៅទីនោះ......មែន បានជាតែងបទចម្រៀងទាក់ទងតែនឹងស្រុកថ្មពួក?) តាមពិតខ្ញុំមិនធ្លាប់ត្រូវ
បានគេស្រឡាញ់អ្វីបន្តិចទេ ហើយក៏មិនធ្លាប់មានប្រវត្តិស្នេហាពិតដូចន័យ
ក្នុងបទចម្រៀងទំាងស្រុងនោះដែរ គ្រាន់តែមានចិត្តធ្លាប់រំពឹងគិត............តែអ្វីៗ
បានរសាត់បាត់អស់តំាងពីខ្ញុំនៅជាក្មេងវត្ត(សិស្សលោក)ក្នុងឆ្នំា2004 មកម្ល៉េះ។ នេះគឺគ្រាន់តែជាការនឹករលឹកដល់អតីតកាលដែលខ្ញុំធ្លាប់រស់នៅនិងធ្លាប់សិក្សានៅលើទឹកដីថ្មពួក (បានត្រឹមថ្នាក់ទី8 ក៏ឈប់ដោយសារជីវភាពខ្សត់ខ្សោយ)ប៉ុណ្ណោះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏មិនភ្លេចថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក រាជ គារ៉ា ដែលតែងតែជួយច្រៀងអត្ថបទនិពន្ធរបស់ខ្ញុំ ឱ្យលេចចេញជារូបរាង
ឡើងដោយពុំដែលគិតជាថវិកា និងសំណងអ្វីពីខ្ញុំសោះឡើយ និងលោក ហេង ពៅ (ហ៊ុន ពៅ) ដែលតែងតែជួយរចនាជាវីដេអូ ដោយពុំគិតពេល វេលាយប់ថ្ងៃ ។ល។
បើពុំមានលោកទំាងពីរ (ហេង ពៅ + រាជ គារ៉ា) ជាអ្នកជួយទេ បទចម្រៀងទំាងអស់
របស់ខ្ញុំមិនខុសអី្វពីអនុស្សាវរីយ៍ដែលកន្លងទៅដោយគ្មានអ្នកដឹងដូច្នោះឯង,លោកទំាង ពីរហាក់ធ្វើឱ្យអ្វីៗក្នុងអតីតកាលកាន់តែខិតជិតរូបខ្ញុំជានិច្ច និងរស់នៅជាមួយខ្ញុំរហូត តទៅ.............។សូមគោរពជូនពរឱ្យលោកទំាងពីរ និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សុភមង្គល វិបុលមហាប្រសើរ និងពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខ ពលៈ កុំឃ្លៀងឃ្លាតឡើយ។
សាជាថ្មីម្តងទៀតបទនេះផងដែរ សូមឧទ្ទិសចំពោះស្នេហាដ៏អភ័ព្វរបស់យុវវ័យមួយគូ
បែបអស់សង្ឃឹម និងគ្មានថ្ងៃវិលវិញសោះឡើយ,បើជាតិក្រោយមានពិត សូមកុំមានរឿងដូចជាតិនេះទៀត"។

ដោយក្តីអាឡោះអាល័យជាពន់ពេក:
កំពង់ចាម,22-10-2016
អតីតក្មេងវត្តពោធិវាលថ្មពួក,កូនអ្នកភូមិស្រែល្អ: (សា ចាន់រ៉ាត់)

Saturday, September 17, 2016

សាមណេរ សា ចាន់រ៉ាត់

លោក សា ចាន់រ៉ាត់ ថត 14-05-2016 នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

ប៉ូលីសសង្ហា គឺលោក សា ចាន់រ៉ាត់

សា ចាន់រ៉ាត់ និង សុត ដាលីន (ភរិយា) ថតនៅវត្តបុប្ផាបល្ល័ង្កពេជ្រ កំពង់ចាម ២០១៦

ចាន់លីន ជូឡាយ (កូនស្រីលោក សា ចាន់រ៉ាត់ ថតនៅអាយុ ២ ឆ្នំា នៅក្បែរតាព្រហ្ម វត្តនគរបាលជ័យ, កំពង់ចាម)

សា ចាន់រ៉ាត់​(បន្ទាយមានជ័យ)

កំណាព្យ សា ចាន់រ៉ាត់

លោក វ៉ាន ដារ៉ាវី និងលោក សា ចាន់រ៉ាត់

អ្នកនិពន្ធៈ សា ចាន់រ៉ាត់

លោក សា ចានរ៉ាត់

អ្នកនិពន្ធៈ សា​ ចាន់រ៉ាត់